នាយករដ្ឋមន្ដ្រីអង់គ្លេសទទួលការគាំទ្រពីគណៈរដ្ឋមន្ត្រីសម្រាប់ការចាកចេញពីEU

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសកាលពីថ្ងៃពុធថា គណៈរដ្ឋមន្រ្តីបានផ្តល់ការគាំទ្រដល់ កិច្ចព្រមព្រៀងអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប( Brexit )​។

លោកស្រី​ May បានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់មួយ ដែលបានចំណាយពេលអស់ជាង២ម៉ោង។

​លោស្រីបន្ថែមថា គណៈរដ្ឋមន្រ្តីរបស់លោកស្រីបានពិភាក្សាវែកញែកយ៉ាងលម្អិត ចំពោះកិច្ចព្រមព្រៀងចាកចេញពី សហភាពអឺរ៉ុបនេះ និងបានព្រាងរួចរាល់ដើម្បីចរចាជាមួយប្រទេសព្រុចសែល។

​នាយករដ្ឋមន្ត្រីអង់គ្លេស បានអះអាងថា លោកស្រីនឹងធ្វើសេចក្តីថ្លែងការណ៍ពេញលេញមួយ ទៅកាន់សភានៅថ្ងៃព្រហស្បតិ៍នេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង