កីឡាករថៃវ័យ១៣ឆ្នាំម្នាក់​ត្រូវបានដៃគូប្រកួតវាយស្លាប់ក្នុងការប្រកួតកីឡាប្រដាល់កុមារ

(ថៃ)៖ កុមារាជនជាតិថៃ Anucha Tasako វ័យ១៣ឆ្នាំ​បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានដៃគូប្រកួតវាយឲ្យសន្លប់ដាច់សរសៃឈាមក្នុងខួរក្បាលក្នុងការប្រកួតកីឡាប្រដាល់កុមារដើម្បីសប្បុរសធម៌នៅជិតទីក្រុងបាងកកកាលពីថ្ងៃសៅរ៍។

ការស្លាប់របស់​កុមារានេះ នាំឲ្យមានសេចក្ដីអំពាវនាវជាថ្មីដើម្បីលុបចេញនូវការប្រឡងកីឡាប្រដាល់ដែលពាក់ព័ន្ធនឹងកុមារនៅប្រទេសថៃ​។

​រដ្ឋមន្ត្រីទេសចរណ៍និងកីឡាលោក Weerasak Kowsurat បាននិយាយថាបន្ទាប់ពីការស្លាប់របស់កុមារា Anucha លោកនឹងខិតខំណែនាំច្បាប់ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះវេជ្ជបណ្ឌិតមួយរូបបានគាំទ្រច្បាប់នេះ ប៉ុន្តែអ្នករៀបចំកីឡាដែលជាផ្នែកមួយនៃការពេញនិយមបំផុតនៅក្នុងប្រទេសថៃបានប្រឆាំងនឹងបទបញ្ជានោះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង