California៖ ចំនួនមនុស្សស្លាប់កើនឡើងដល់៥៨នាក់ និងមនុស្សជាង១០០នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់ភ្លើងឆេះព្រៃនៅអាមេរិក

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋ California នៅសហរដ្ឋអាមេរិកនៅតែបន្តឆាបឆេះរាលដាលនៅឡើយ ខណៈដែលចំនួនមនុស្សស្លាប់ បានកើនឡើងដល់៥៨នាក់ និងមនុស្សជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន ។

ក្រុមភា្នក់ងារពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះរបស់រដ្ឋាភិបាលអាមេរិក កំពុងប្រឹងប្រែងពន្លត់អគ្គិភ័យ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងគ្រោះមហន្តរាយនេះ ។

ក្រៅតែពីមនុស្សស្លាប់៥៨នាក់ និងបាត់ខ្លួនជាង១០០នាក់ ក៏មានប្រជាពលរដ្ឋរាប់រយគ្រួសារផ្សេងទៀត កំពុងទទួលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង