កម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជាដែលមានការលក់សំបុត្រចូលមកដល់ស្អែកនេះហើយ

(កម្ពុជា)៖ កម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា (Cambodian Football Award) នឹងចូលមកដល់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះហើយ នៅមជ្ឈមណ្ឌល Premier Center Sen Sok ទល់មុខផ្សារទំនើបអេអនទី២ ពីម៉ោង៤និង០០នាទីរសៀលដល់ម៉ោង ៩និង០០នាទីយប់។

មន្ត្រីគណៈកម្មាធិការរៀបចំការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា (CNCC) បានមានប្រសាសន៍ថាកម្មវិធីនេះមានលក់សំបុត្រក្នុងតម្លៃ១២០០០រៀល ដោយបូកបញ្ចូលទាំងអាហារសម្រន់ ភេសជ្ជៈ ហើយអាចទស្សនាការប្រគំតន្ត្រីទៀតផង។

ក្នងកម្មវិធីនេះក្លិបបាល់ទាត់ កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រ ដែលឆ្នើមជាងគេក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលីហ្គកំពូលកម្ពុជា នឹងត្រូវប្រគល់ពាន។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏បានអញ្ជើញភ្ញៀវតំណាងមកពីលីគកំពូលជប៉ុន J-League និងលីគកំពូលអេស្ប៉ាញ La Liga មកចូលរួមក្នុងកម្មវិធីនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង