វិភាគៈ ក្រុមសិទ្ធិមនុស្សអន្តរជាតិ ដកពានរង្វាន់មនស្សិការចេញពីលោកស្រី អ៊ុងសាន ស៊ូជី

ក្រុមសិទ្ធិមនុស្សអន្តរជាតិ International human rights group បានសម្រេចដកពានរង្វាន់មនស្សិការចេញពីលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ។

ពានរង្វាន់មនស្សិការ គឺជាពាន់រង្វាន់ដែលត្រូវបានអោយតម្លៃទៅលើការខិតខំប្រឹងប្រែងទាមទារអោយមានការគោរពសិទ្ធិមនុស្ស ការទាមទារលទ្ធិប្រជាធិបតេយ្យ ការការពារប្រជាពលរដ្ឋទន់ខ្យោយ និងការលះបង់ខ្ពស់ដោយសន្តិភាព ។

ក្រុមសិទ្ធិមនុស្សអន្តរជាតិ International human rights group បានសម្រេចផ្តល់ពានរង្វាន់មនស្សិការ ខន់សិន អឺវើត (Conscience’ award) ដល់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០០៩កន្លងទៅ ខណៈដែលលោកស្រី កំពុងជាប់ឃុំឃាំងក្នុងផ្ទះ ។

ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានប្រគល់ពានរង្វាន់មនស្សិការ ខន់សិន អឺវើត ដល់លោកស្រី អ៊ុងសាន ស៊ូជី គឺដោយសារតែលោកស្រីបានខិតខំប្រឹងប្រែងទាមទារសិទ្ធិសេរីភាពពីនៅសហភាពមីយ៉ានម៉ា ប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ានម៉ា ។

មូលហេតុដែលនាំអោយក្រុមសិទ្ធិមនុស្សអន្តរជាតិ International human rights group បានសម្រេចដកពានរង្វាន់មនស្សិការ ខន់សិន អឺវើត ចេញពីលោកស្រី អ៊ុងសាន ស៊ូជី គឺដោយសារតែវិបត្តិជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ។

ចាប់តាំងពីខែសីហា ឆ្នាំ២០១៧កន្លងទៅ កងកម្លាំងយោធារបស់រដ្ឋាភិបាលមីយ៉ានម៉ា បានវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើជនមូស៊្លីម រ៉ូហ៊ីងយ៉ា ដែលរស់នៅភាគច្រើនក្នុងរដ្ឋ រ៉ាឃីន សហភាពមីយ៉ានម៉ា ក្រោយពីលោកស្រី អ៊ុងសាន ស៊ូជី បានឡើងកាន់អំណាច ។

លោកស្រី ស៊ូជី ហាក់បីដូចជាធ្វើព្រងើយចំពោះអំពើហិង្សា ដែលបានកើតឡើងនៅលើទឹកដីរបស់ខ្លួន ដែលនាំអោយជនមូស្ល៊ីមប្រមាណជាង៧០ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ខណៈលោកស្រីជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ។

រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រី អ៊ុងសាន ស៊ូជី បានបាត់បង់ពានរង្វាន់ជាលក្ខណៈអន្តរជាតិរបស់ខ្លួនអស់ចំនួនបីពានរង្វាន់ហើយ ដោយសារតែលោកស្រីមិនអើពើនឹងការប្រើអំពើហិង្សាលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ។

ពានរង្វាន់ជាលក្ខណៈអន្តរជាតិទាំងបីនោះ គឺមានពានរង្វាន់សេរីភាពទីក្រុង អក់ស្វត Freedom of Oxford ចក្រភពអង់គ្លេស ពានរង្វាន់សញ្ជាតិកិត្តិយស ប្រទេសកាណាដា Honorary Canadian Citizenship និងពានរង្វាន់មនស្សិការរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិ ។

ពានរង្វាន់ជាលក្ខណៈអន្តរជាតិទាំងបីខាងលើនេះ ត្រូវបានប្រកាសដកចេញជាបណ្តើរៗពីលោកស្រី អ៊ុងសាន ស៊ូជី ក្នុងហេតុផលប្រហាក់ប្រហែលគ្នាដែលថា លោកស្រី ស៊ូជី មិនសមជាម្ចាស់ពានរង្វាន់នេះទេ ខណៈលោកស្រីជាមេដឹកនាំនៃសហភាពមីយ៉ានម៉ា ប៉ុន្តែបានបណ្តោយអោយមានអំពើហិង្សានៅលើទឹកដីរបស់ខ្លួន ។

ចាប់តាំងពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី បានជាប់ឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងមក និងបានចូលកាន់តំណែងដឹកនាំប្រទេសកាលពីខែមេសាឆ្នាំ២០១៦ មានសំណួរច្រើនណាស់ត្រូវបានចោទឡើងជុំវិញប្រសិទ្ធិភាពនិងទស្សនវិស័យនៃការគ្រប់គ្រងរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

ជាជ័យលាភីណូបែលសន្តិភាពនិងជានិម្មិត្តរូបអ្នកការពារសិទ្ធិមនុស្ស តែលោកស្រីអ៊ុង សានស៊ូជី មិនដែលចេញស្តីអ្វីក្នុងន័យការពារជោគវាសនារបស់ជនជាតិភាគតិចប្រមាណ ៣០ភាគរយ នៃប្រជាជនសរុបនៅមីយ៉ានម៉ា ជាពិសេសជនមូស្ល៊ីម រ៉ូហ៊ីងយ៉ាទេ ។

ទង្វើនៅស្ងៀម អាចជាទង្វើរើសអើងដ៏សាហាវមួយហើយ និងជាជម្រើសដើម្បីប្រយោ ជន៍នយោបាយ តែការនៅស្ងៀមដ៏សមហេតុផលមួយទៀត គឺអាចមកពីលោកស្រី ស៊ូជី គ្មានអំណាចសោះលើពួកយោធា ៕លីលី

អត្ថបទដែលជាប់ទាក់ទង