កុមារអាយុ១៣ឆ្នាំ ស្លាប់ដោយសារប្រកួតប្រដាល់សេរីនៅថៃ

(ថៃ)៖ កុមារអាយុ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិត ក្រោយត្រូវគូប្រកួតផ្តួលក្នុងការប្រកួតប្រដាល់សេរីនៅប្រទេសថៃ។

កុមារា Anucha Tasako ត្រូវរាយការណ៍ថាបានស្លាប់ដោយសារឈាមកកក្នុងខួរក្បាល បន្ទាប់ពីប្រកួតកាលពីថ្ងៃសៅរ៍។ រូបភាពវីដេអូបានបង្ហាញថាកុមាររូបនេះមិនបានពាក់ឧបករណ៍ការពារក្បាលនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានបានឱ្យដឹងថា Anucha បានឆ្លងកាត់ការប្រកួតជាង១៧០​ តាំងពីចាប់ផ្តើមអាជីពនេះ៥ឆ្នាំកន្លងទៅ។

មុនពេលបាត់បង់ជីវិតនេះ កុមារ Anucha ប្រកួតលើប្រភេទទំងន់៤១គីឡូក្រាម។ សារព័ត៌មានថៃបន្តឱ្យដឹងទៀតថា ត្រូវបានចិញ្ចឹមដោយគ្រូបង្វឹកប្រដាល់ដែលត្រូវជាពូ ក្រោយបែកពីឱពុកម្តាយ ។

លោក Damrong Tasako ដែលជាពូ បាននិយាយថាមរណភាពនេះជារឿងចៃដន្យ ប៉ុន្តែលោកក៏បានអំពាវនាវឱ្យមានលក្ខន្តិកៈ សម្រាប់អ្នកប្រដាល់អាយុក្រោម១៥ឆ្នាំប្រើប្រាស់ប្រដាប់ការពារក្បាល និងដងខ្លួន។

មរណភាពនេះបានធ្វើឱ្យមានការជជែកវែកញែកជាច្រើនពេញប្រទេសថៃ រហូតដល់មានការលើកឡើងថាការប្រកួតប្រដាល់ កុមារបែបនេះត្រូវបញ្ឈប់។

ប្រដាល់កុមារពេញនិយមពេញប្រទេសថៃពិសេសតំបន់ជនបទ ដោយសារតែវាជាមធ្យោយបាយសម្រាប់កុមារជួយសម្រាលការលំបាករបស់គ្រួសារពូកគេ។

សភាថៃពេលនេះកំពុងពិចារណាធ្វើច្បាប់ហាមកុមារអាយុក្រោម១២ឆ្នាំពីការប្រកួតប្រដាល់សេរី៕

អត្ថបទដែលជាប់ទាក់ទង