Fulham បណ្តេញលោក Jokanovic ចេញពីតំណែងដាក់លោក Ranieri ជំនួស

(អង់គ្លេស)៖ ក្លិបបាល់ទាត់ Fulham បានបណ្តេញលោក Slavisa Jokanovic ចេញពីតំណែងហើយដាក់លោក Claudio Ranieri ដែលធ្លាក់ដឹកនាំក្លិប Leicester City លើកពានលីហ្គកំពូលអង់គ្លេសឆ្នាំ២០១៦។

Claudio Ranieri

ការសម្រេចចិត្តឈានដល់ការបណ្តេញលោក Jokanovic នេះកើតឡើងបន្ទាប់ពីដឹកនាំក្រុមមិនបានល្អដោយមាន៥ពិន្ទុ ក្រោយលេងបាន១២ប្រកួត ឈរនៅបាតតារាង។

លោក Ranieri គ្រូបង្វឹកសញ្ជាតិអ៊ីតាលី វ័យ៦៧ឆ្នាំត្រូវបានផ្តល់នូវកិច្ចសន្យារយៈពេលវែងជាមួយក្លិនៅទីក្រុងឡុងនេះ។ ការប្រកួតដំបូងរបស់លោក គឺ Fulham ទទួលក្លិបSouthampton នៅពហុកីឡដ្ឋានCraven Cottage ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង