California៖ ចំនួនមនុស្សស្លាប់កើនឡើងដល់៤៨នាក់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះព្រៃនៅអាមេរិក

ចំនួនមនុស្សស្លាប់ បានកើនឡើងដល់៤៨នាក់ហើយ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏មហន្តរាយនៅរដ្ឋ California សហរដ្ឋអាមេរិក ។

ក្រុមអាជ្ញាធរនៅរដ្ឋ California បានអោយដឹងថា ភ្លើងឆេះព្រៃមិនត្រឹមតែសម្លាប់មនុស្ស៤៨នាក់ទេ គ្រោះមហន្តរាយនេះក៏បានធ្វើអោយមនុស្សប្រមាណជាង២០០នាក់បានបាត់ខ្លួនផងដែរ​។

ភ្លើងឆេះព្រៃនេះ ក៏បានបង្ខំប្រជាពលរដ្ឋប្រមាណជាង៥២០០០នាក់ រត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង