វ៉ាស៊ីនតោន៖ លោកស្រី Hillary Clinton អាចនឹងប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកពីលោក ត្រាំ នៅឆ្នាំ២០២០ខាងមុខ

អតីតទីប្រឹក្សាពីរនាក់របស់លោកស្រី Hillary Clinton គឺលោក Mark Penn និងលោក Andrew Stein បានអោយដឹងថា លោកស្រី Hillary Clinton នឹងចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ពីលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០ខាងមុខ ។

នៅឆ្នាំ២០១៨នេះ លោកស្រី Hillary Clinton មានអាយុ៧១ឆ្នាំហើយ គឺប្អូនលោក ដូណាល់ ត្រាំ មួយឆ្នាំ​ ដែលឆ្នាំនេះ លោក ត្រាំ មានអាយុ៧២ឆ្នាំ ។

សូមបញ្ជាក់ជូនថា លោកស្រី Hillary Clinton បានប្រកួតប្រជែងចាញ់លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក និងប្រកួតចាញ់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតដណ្តើមតំណែងប្រធានាធិបតីអាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង