(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន កំពង់ស្ពឺ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរចំពោះអាណត្តិបេសកកម្ម និងកត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកកាទូតរបស់ ឯកឧត្តម Patrick Murphy។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ឯកឧត្តម Patrick Murphy បានដើរតួនាទីយ៉ាងសកម្មក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូត ដ៏យូរលង់ជាង៧ទសវត្សរ៍ រវាងកម្ពុជា និងអាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម «ក្នុងនាមជាអ្នកការទូត គួរជាទីគោរព ប្រកបដោយចំណេះដឹង និងបទពិសោធជ្រៅជ្រះអំពីតំបន់អាស៊ី ប៉ាស៊ីហ្វិក»។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ ចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ដូចជាការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពា រសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិក។ ឯកឧត្តម Patrick Murphy ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅប្រកបដោ យតម្លាភាព។ ឯកឧត្តម ក៏បង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់ នាពេលខាងមុខ ទៀត។ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ ភាគីទាំងពីរ ក៏បានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ ផលិតផលនំស្រួយ ណាបាទី ជានំស្រួយ ដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន និងជាទីពេញនិយមសម្រាប់ មនុស្សគ្រប់វ័យ ជាពិសេស គឺកុមារ។ ក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) បានផ្ដល់នូវឱកាសឈ្នះមហារង្វាន់ដ៏ពិសេស ពីនំស្រួយ ណាបាទី យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ម៉ូតូហុងដាឌ្រីម ២០២៤ កង់អគ្គិសនី មាសសុទ្ធ១ជី ទូរស័ព្ទដៃ កង្ហា កាបូបស្ពាយ និងរង្វាន់នំស្រួយ ណាបាទី ជាច្រើនរង្វាន់ទៀត ជូនដល់អតិថិជនរបស់ខ្លួន។ -លក្ខខណ្ឌចូលរួមផ្សងសំណាងងាយៗ ក្នុងឱកាសឈ្នះមហារង្វាន់ ពីនំស្រួយ ណាបាទី អតិថិជនគ្រាន់តែ សរសេរឈ្មោះ, លេខអត្តសញ្ញាណប័ណ្ណ, អាសយដ្ឋានបច្ចុប្បន្ន និង លេខទូរស័ព្ទ កឹបភ្ជាប់ជាមួយនឹងសម្បកកញ្ចប់នំស្រួយណាបាទី (រសជាតិមួយណាក៏បាន) រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត។ កម្មវិធីចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់១ខែម្ដង។-អ្នកឈ្នះរង្វាន់ នឹងប្រកាសនៅក្នុង ហ្វេសប៊ុកផេកផ្លូវការ (Nabati Cambodia) និងតាមបណ្ដា ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ អ្នកឈ្នះរង្វាន់ត្រូវអញ្ជើញមកទទួលរង្វាន់នៅក្រុមហ៊ុន ឬ តំណាងចែកចាយដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត។ ប្រសិនបើរាល់ការទាក់ទងទៅអ្នកឈ្នះរង្វាន់ពុំមានការឆ្លើយតប ចំនួន៣ថ្ងៃ ក្រុមហ៊ុននឹងធ្វើការផ្ទេររង្វាន់ទៅអ្នកឈ្នះបន្ទាប់។-លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។លេខទូរស័ព្ទទំនាក់ទំនង 098 777 271។នំស្រួយណាបាទី ជាផលិតផលមានគុណភាពខ្ពស់មកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយនៅលើទីផ្សារអន្ដរជាតិជាង ៦០ប្រទេស ចាប់តាំងពីឆ្នាំ ២០១១ និងត្រូវបានចែកចាយក្នុង ប្រទេសកម្ពុជា ដោយក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) ឯ.ក ក្នុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន៕